• Slideshow 1
  • Slideshow 2
  • Slideshow 3
  • Slideshow 4
  • Slideshow 5
  • Slideshow 6

ការពន្យាកំណើត

ការពន្យាកំនើត គឺជាការជួយស្រ្តីនិងដៃ គូរ ដើម្បីកំនត់ពីពេលវេលា និងចំនួនកូនដែលគេចង់បាន។ វិធីសាស្រ្តដែលសម ស្របក្នុងការពន្យាកំនើត មានដូចការការពារ ដោយប្រើរបាំង ការប្រើបា្រស់អម៉ូនការលេបថ្នាំ ការដាក់កងដៃ និងការចាក់ថ្នាំការចង់ដៃស្បូន ការពន្យាកំនើតធម្មជាតិនិងបន្ទាន់។

អ្នកអាចជ្រើសរើសវិធីសាស្រ្តណាមួយ អាស្រ័យលើសុខភាពទូទៅរបស់អ្នក បែបផែននៃការរស់នៅផ្ទាល់ទំនាក់ទំនងផ្លូវភេទ រឺការប្រឈមមុខទៅនឹងជំងឺឆ្លងតាមផ្លូវភេទ (STI) ។

យ៉ាងណាមិញ រាល់វិធីសាស្រ្តនៃការពន្យាកំនើ តឹមានសារៈប្រយោជន៏របស់វា ។ អ្នកត្រូវតែធើ្វការពិចារណាពីគុណសម្បត្តិ និងគុណវិបត្តិរបស់វាជាមុន មុននឹងធើ្វការសំរេចចិត្ត ហើយការសំរេចចិត្តអាចប្រព្រឹត្តិទៅបាន អាស្រ័យទៅដោយមានការពិភាក្សាជាមួយគ្រូពេទ្យជំនាញ ។

សារៈប្រយោជន៍នៃការប្រើបា្រស់មធ្យោបាយពន្យាកំនើត៖

- ការពារជំងឺឆ្លងតាមផ្លូវភេទៈ
ក្រៅពីការការពារការមានផ្ទៃពោះ មធ្យោបាយពន្យាកំនើតមួយចំនួន ដូចជាការប្រើបា្រស់ស្រោមអនាម័យ ក៏អាចការពារស្រ្តីនិងដៃគូរពីជំងឺឆ្លងតាមផ្លូវភេទ ជាពិសេសវាមានតំលៃថោក និងងាយស្រួលរក ។

- តំរូវតាមពេលសមស្របៈ
ជាការពិត កងដាក់ក្នុងស្បូនអាចការពារការមានផៃ្ទពោះ រហូតដល់ទៅរយៈពេល៧ឆ្នាំ ។ ជាមួយគ្នានេះដែរថ្នាំចាក់ អាចការពារបានរយៈពេល៣ខែ និងការប្រើបា្រស់កងដាក់ដៃ អាចការពារការមានផៃ្ទពោះបានរយៈពេលច្រើនជាង៥ឆ្នាំ ។

- សំរួលផ្លូវអារម្មណ៍ៈ
ថ្នាំលេបត្រូវបានទទួលស្គាល់ដោយ អង្គការសុខភាពពិភពលោកថា អាចកាត់បន្ថយរោគសញ្ញានៃការធ្លាក់ទឹកចិត្ត ការឆាប់ប្រែប្រួលអារម្មណ៍ និងភាពឆេវឆាវ ។

- ធើ្វអោយរដូវទៀងទាត់ៈ
ការបន្តប្រើបា្រស់ថ្នាំគ្រាប់ អាចជួយរក្សាលំនឹងអរម៉ូនក្នុងខ្លួនស្រ្តី និងធើ្វអោយរដូវទៀងទាត់​ ។

- ការបន្ថយភាពស្លេកស្លាំងៈ
ថ្នាំគ្រាប់អាចកាត់បន្ថយចំនួនឈាម ដែលបាត់បង់តាមរយៈការមករដួវ ។ ការបាត់បង់ឈាមតិចតួចជួយបន្ថយនូវភាពស្លេកស្លាំង ។

  Book an Appointment!


 Office Hours

Monday - Saturday
From 08:00am to 01:00pm

English:    +885 (0)98 800 921
Khmer:    +885 (0)98 800 055

 

Childbirth Classes



Learn what to expect with our Childbirth Classes, based on Lamaze Childbirth Education Program

Member Comments



Learn what a Women-Baby’s Center Customers says