• Slideshow 1
  • Slideshow 2
  • Slideshow 3
  • Slideshow 4
  • Slideshow 5
  • Slideshow 6

ការបំបៅកូនដោយទឹកដោះម្តាយ

ទឹកដោះម្តាយបានផ្ទុកនូវសារធាតុដ៏វិសេស​ វិសាលដែលអាចការពាររាងកាយ របស់ទារកអោយជៀសផុតពីជំងឺនានា។ វាអាចរក្សាទុកបានយូរទោះបីជាមិនបានរក្សាទុកក្នុងទូទឹកកកក៏ដោយ។

ទឹកដោះមា្តយស្រស់ ជាទឹកដោះដែលទារកទទួលដោយផ្ទាល់ពីដោះមា្តយ។ ដោយឡែកបើទោះបីជាទឹកដោះម្តាយត្រូវបានរក្សាទុកក្នុងទូទឹកកកបានបាត់បង់សារធាតុចិញ្ចឹមខ្លះតែនៅតែមានគុណភាពល្អជាងទឹកដោះគោដែលដាក់លក់នៅទីផ្សារ។

មា្តយជាច្រើនខិតខំស្វែងយល់ពីរបៀបនៃការយកទឹកដោះនិងទុកដាក់ទឹកដោះអោយបានត្រឹមត្រូវដើម្បីរក្សាទឹកដោះអោយនៅតែមានគុណភាពករណីដែលពួកគាត់នៅឆ្ងាយពីទារកដូចជាពេលទៅសាលារឺទៅធ្វើការជាដើម។

ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលអាចរក្សាទុកទឹកដោះម្តាយអោយមានសុវត្ថិភាពនិងគុណភាព៖

របៀបនៃការតយកនិងទុកដាក់ទឹកដោះមា្តយៈ

១. លាងដៃជាមួយសាប៊ូនិងទឹក ។

២. លាងសំអាតដបនិងក្បាលដបដែលប៉ះនឹងដោះរឺទឹកដោះដោយប្រើទឹកក្តៅទឹកសាប៊ូរឺទឹកលាងចានរួចលាងសំអាតជាមួយទឹកស្អាតនិងជូតសំងួតដោយកន្សែងស្អាតរឺទុកអោយស្ងួត​ ។

៣. គួរតែរក្សាទុកទឹកដោះក្នុងចំនុះត្រឹមតែ៣០-៦០មល ។

៤. បិទផ្លាករឺសរសេរថ្ងៃខែនៃការច្របាច់ទឹកដោះលើសំបកដប ។

៥. អ្នកអាចប្រើតែទឹកដោះណាដែលបានបឺតច្របាច់ដោយសំភារៈស្អាតតែប៉ុណ្ណោះ ។

៦. ទឹកដោះមា្តយអាចរក្សាគុណភាពបាន៦ម៉ក្នុងបន្ទប់ដែលមានសីតុណ្ហភាព២០អង្សារ ។

៧. ទឹកដោះមា្តយអាចរក្សារគុណភាពបានរយៈពេល៤៨ម៉ក្នុងទូទឹកកកត្រង់កន្លែងត្រជាក់ធម្មតា (Refrigerator) ២សបា្តហ៏កន្លែងដែលកក (Freezer) ៣ខែកន្លែងដែលកកដាច់ដោយឡែក (១៨អង្សារ) (Separate freezer) ៦-១២ខែនៅកន្លែងកកខ្លាំង(Chamber deep frozen) ។

៨. ទឹកដោះដែលទុកនៅកនែ្លងកក(freezer)អាចប្តូរទៅកន្លែងត្រជាក់ធម្មតា(refrigerator) រយៈពេលតិចជាង២៤ម៉ ។

៩. រក្សារទុកទឹកដោះក្នុងទូទឹកកកអោយបានឆាប់រហ័សបំផុតហើយគួរតែទុកនៅកន្លែងកកខ្លាំង ។

១០. ដាក់ទឹកដោះនៅកន្លែងត្រជាក់(refrigerator)រយៈពេល១ទៅ២ម៉ជាមុនសិនមុននឹងដាក់វានៅកន្លែងកករឺកកខ្លាំង ។

១១. ដើម្បីធើ្វអោយទឹកដោះដែលកករលាយវិញ ត្រូវដាក់វានៅក្នុងដបហើយដាក់ទឹកក្តៅឧណ្ឌៗជុំវិញ រឺទុកវា២ទៅ៣ម៉ក្នុងទូទឹកកក ត្រង់កន្លែងត្រជាក់ធម្មតា (មិនត្រូវកំដៅក្នុងម៉ាសីនចំអិនអាហារទេ) ។

១២. ទឹកដោះដែលកំដៅរួចហើយ (defrosted) រឺយកចេញពីទូទឹកកកមកប្រើបា្រស ់ហើយមិនអាចយកទៅដាក់ក្នុងទូទឹកកកម្តងទៀត ដើម្បីប្រើបា្រស់នោះទេ (ប្រើបានតែម្តងគត់) ។

  Book an Appointment!


 Office Hours

Monday - Saturday
From 08:00am to 01:00pm

English:    +885 (0)98 800 921
Khmer:    +885 (0)98 800 055

 

Childbirth Classes



Learn what to expect with our Childbirth Classes, based on Lamaze Childbirth Education Program

Member Comments



Learn what a Women-Baby’s Center Customers says